ក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងព័ត៌មានសហការ បើកសិក្ខាសាលា ស្តីពី ការប្រើប្រាស់ភាសាខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ
( ថ្ងៃទី​ : 26-10-2012)

ភ្នំពេញៈ ក្រុមប្រឹក្សាជាតិភាសាខ្មែរ( ក ជ ភ ខ ) បានសហការជាមួយក្រសួងព័ត៌មាន បើក សិក្ខាសាលា ស្តីពី ការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ ២០១២ នៅសាលសន្និសីទសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២ ក្រោមអធិបតីភាព ឯ.ឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯ.ឧ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ

ដោយមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ ព្រម ទាំងអ្នកសារព័ត៌មាន ពិធីករ ពិធីការីនី និងនិស្សិតជាច្រើននាក់ ។

ឯ.ឧ ព្រុំ ម៉ល់ បានថ្លែងថា សិក្ខាសាលានាថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយ ណែនាំដល់អ្នកសារព័ត៌មាន អ្នកសរសេរ ទស្សនាវដី្ត ពិធីករ ពិធីការិនី នៅតាមវិទ្យុ និង ទូរទស្សន៍ ត្រូវប្រើប្រាស់ពាក្យពេចន៍ និងអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ លោកមានប្រសាសន៍ថា «អ្នកសរសេព័ត៌មាន ទស្សនាវដី្ត ពិធីករ ពិធីការិនី ដែលមាន ឥទ្ធិពលយ៉ាងធំធេង លើសាធារណជន ក្នុងការប្រើប្រាស់ភាសាខ្មែរ ពាក្យពេចន៍ អក្ខរាវិរុទ្ធ ដូច្នេះស្នើឲ្យមានការពិនិត្យ និងប្រើប្រាស់ ឲ្យបានត្រឹមត្រូវ ។ ដូច្នេះការប្រើប្រាស់ភាសា តាមរយៈផ្សព្វផ្សាយមានសារៈសំខាន់ណាស់ ក្នុងការរក្សាពាក្យ ពេចន៍របស់ខ្មែរ» ។

ឯ.ឧ រដ្ឋមន្ត្រី ខៀវ កាញ្ញារីទ្ធ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានោះថា ការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ គឺការងារមួយសំខាន់ណាស់ ដូច្នេះក្រុម ប្រឹក្សាជាតិបាខិតខំស្រាវជ្រាវ និងរិះរកការឯកភាពគ្នាមួយ ដើម្បីយើងជ្រើសយកនូវពាក្យ អក្សរ និងការនិយាយឲ្យបានស្របគ្នា  សម្រាប់យុវជនជំនាន់ក្រោយ ពិធីករ​ពិធីការីនី អ្នកសារព័ត៌មាន និងសាធារណជន យកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវ ។ ឯ.ឧ រដ្ឋមន្រ្តីក៏ បានសូមណូមពរឲ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ចងក្រង និងបោះពុម្ភនូវឯកសារដែលបាន ឯកសារណាដែលបានកែសម្រួល និងឯកភាពរួចហើយឲ្យបានច្រើន សម្រាបជាការស្រាវ របស់អ្នកសារព័ត៌មាន ក៏ដូចជាពិធីករ ពិធីការីនី និងសិស្ស និស្សិតយើងបានស្វែងយល់ និង បានដឹងនូវការប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវ ។  ឆ្លៀតឱកាសនោះលោករដ្ឋមន្រ្តីក៏ បានស្នើឲ្យពិធីករ ពិធីការិនីនៅតាមវិទ្យុ និងទូរទស្សន៍ទាំងអស់ សហការគ្នាបង្កើតជាសមា គមរួមគ្នាមួយ ដើម្បីងាយស្រួលក្នុងការទំនាក់ទំទង ការចែករំលែកបទពិសោធន៍គ្នាទៅវិញ ទៅមក ។ ឯ.ឧ រដ្ឋមន្រ្តីបានថ្លែងថា កន្លងមក គឺមានកាសែត ទូរទស្សន៍ វិទ្យុ និង ទស្សនាវដី្តនានា បានបង្កើតសមាគមសម្រាប់សហកាគ្នាក្នុងការផ្តល់ព័ត៌មាន ដូច្នេះនៅ ពេលនេះ ពិធីករ ពិធីការិនី នៅតាមបណ្តាវិទ្យុ និងទូរទស្សន៍ទាំងអស់គួរតែបង្កើតជា សមាគមរួមគ្នាមួយ ដើម្បីពិភាក្សាចែករំលែកបទពិសោធន៍គ្នា ការប្រើប្រាស់ភាសា និងរក អ្វីដែលថ្មី ដើម្បីបម្រើដល់ទស្សនិកជន អ្នកស្តាប់ និងសម្រាប់សង្គម តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយនេះ ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងបន្តសហការជាមួយក្រសួងព័ត៌មាន ក្រសួងដទៃទៀត ដើម្បីផ្សព្វផ្សាយឲ្យការប្រើប្រាស់ភាសាខ្មែរឲ្យមានឯកភាពគ្នា ដូចអរិយ ភាសាក្នុងលោកផងដែរ។

កាលពីឆ្នាំ២០១០កន្លងទៅនេះ គណៈកម្មាធិការជាតិភាសាខ្មែរ បានអញ្ជើញ វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាននៅក្នុងប្រទេស ឲ្យទទួលព័ត៌មានទាក់ទងពីរបៀបធ្វើការ និងលទ្ធផលរបស់ខ្លួន ព្រមទាំងសុំឲ្យជួយផ្សព្វផ្សាយ លទ្ធផលសំខាន់ៗមួយចំនួនទៀត ៕

បោះពុម្ព
ចាកចេញ