ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងADBរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងអនុក្រឹត្យបង្កើត ប្រព័ន្ធស្បៀងបម្រុងកម្ពុជា
( ថ្ងៃទី​ : 04-07-2012)

គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ ដែលត្រូវបានផ្តួចផ្តើម និងរៀបចំបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា

និងហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចាប់តាំងពីឆ្នាំ ២០០៨ 

ដើម្បីជួយសម្រួលដល់ប្រជាជនក្រីក្រី ដែលងាយរងគ្រោះក្នុងអំឡុង​ពេលនៃវិបត្តិ ហិរញ្ញវត្ថុពិភពលោក និងការឡើងថ្លៃប្រេងឥន្ទៈ អាហារ និងធាតុចូលកសិកម្មនោះ ឥឡូវ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ហើយនៅថ្ងៃទី០៣ កក្កដា ២០១២នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំធ្វើ សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងអនុក្រឹត្តបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៅសណ្ឋាគារឡឺរ៉ូយាល់ភ្នំពេញ ក្រោមអធិបតី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន ការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី អង្គភាព និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិជាច្រើនរូប ។  

          លោក វង់ សណ្តាប់ អគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយក គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ បានជម្រាងនៅក្នុងអង្គសិក្ខាសាលាឲ្យដឹងថា សេចក្តីព្រាង អនុក្រឹត្យស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធ ផលនានា ដែលសម្រេចបានក្រោមគម្រោងឧបត្ថម្ភស្បៀងបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ចំនួនជាង ៣០លានដុល្លារអាមេរិក និងថវិ កាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៥លានដុល្លារអាមេរិក ។ ថ្វីត្បិតគោលគំនិត ដើមនៃគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពស្ថាប័ន សម្រាប់ការ ឆ្លើយតបជាបន្ទាន់ចំពោះវិបត្តិស្បៀង និងបង្កើនសន្តិសុខស្បៀងនៅកម្ពុជា តែក្នុងអំឡុង ពេលនៃការអនុវត្តគម្រោង គំនិតផ្តួចផ្តើមថ្មីដោយមានការណែនាំពី លោករដ្ឋមន្រ្តីប្រតិភូ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានក្រុមការងារសន្តិសុខស្បៀងថ្នាក់ជាតិ សម្រាប់អនុវត្តគម្រោ ងឧបត្ថម្ភស្បៀងបន្ទាន់ និងមានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋ មន្រ្តី ហ៊ុន សែន នៅឆ្នាំ២០១១នោះ ក៏បានដំណើរការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការ បង្កើតប្រព័ន្ធស្បៀងបម្រុងនៅកម្ពុជានេះឡើង ។

            លោក Peter Brimble តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា ធនា គារអភិវឌ្ឍន៍អាស៊ីបានគាំទ្រនូវគម្រោងឧបត្ថម្ភស្បៀងបន្ទាន់ អនុវត្តកន្លងមកបានល្អប្រសើរ  ហើយថែមទាំងបានពង្រឹងដល់ផលិតកម្មកសិកម្ម និងជាប្រភពផ្តល់គ្រាប់ពូជដល់ប្រជាកសិ ករថែមទៀត ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តសហការជាមួយរាជរដ្ឋាភិបាល រៀបចំនូវ គម្រោងថ្មីមួយទៀត គឺបង្កើតប្រព័ន្ធស្បៀងបម្រុងនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ស្បៀងអាហារ នៅកម្ពុជា និងសម្រាប់ជួយនៅពេលមានហានិភ័យគ្រោះធម្មជាតិ បម្រែបម្រួលអាកាស ធាតុ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ ។

          លោករដ្ឋមន្រ្តីប្រតិភូ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់នៅពិធីបើកសិក្ខាសាលានោះ ថា ឆ្លងកាត់បទពិសោធន៍ក្នុងការអនុវត្តគម្រោងរយៈពេលជាង៣ឆ្នាំកន្លងមក ពិសេសផ្អែក លើសេចក្តីត្រូវការបន្ទាន់របស់កសិករកម្ពុជាដែលបានទទួលរងគ្រោះមហន្តរាយធម្មជាតិជា បន្តបន្ទាប់ក្នុងឆ្នាំ២០០៩-២០១០ និង២០១១ ក្រុមការងារសន្តិសុខស្បៀងថ្នាក់ជាតិ បាន សម្រេចប្រគល់ ភារកិច្ចជូនអង្គភាពអនុវត្តគម្រោងរៀបចំអនុសាសន៍សម្រាប់បង្កើតប្រព័ន្ធ សន្តិសុខស្បៀងបម្រុងជាបន្ទាន់ និងធ្វើការឆ្លើយតបរហ័សដោយឈរលើមូលដ្ឋាននៃគោល ការណ៍ ៤ចំណុច រួមមានៈ ១-រាល់អនុសាសន៍នានាត្រូវមានភាពជាក់ស្តែង ២-ត្រូផ្អែកលើ មេរៀន ដែលបានសិក្សាពីការអនុវត្តគម្រោងដោយប្រើប្រាស់ស្ថាប័នដែលមានស្រាប់ ៣-ត្រូវផ្អែកលើភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និង៤-ដោយមានការពិគ្រោះ យោបល់ជាមដៃគូអ ភិវឌ្ឍន៍ ។ លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ទៀតថា ក្រោយពីបានពិនិ ត្យពិភាក្សាក្នុងក្រុមការងារសន្តិសុខស្បៀងថ្នាក់ជាតិរួចមក បានសម្រេចទទួលយកអនុសា សន៍ជាទស្សនាទានក្នុងការឆ្លើយតបសុវត្តិភាពស្បៀងថ្នាក់ជាតិនេះ ដោយបានស្នើឲ្យអង្គ ភាពអនុវត្តគម្រោងសម្របសម្រួលរៀបចំសេចក្តីព្រាងអនុក្រឹត្យដើម្បីបង្កើត និងដាក់ឲ្យអនុ វត្តនូវប្រព័ន្ធស្បៀងបម្រុងជាតិ ដែលជាកម្មវត្ថុនៃការពិភាក្សារបស់អង្គសិក្ខាសាលានាថ្ងៃ នេះ ។

          ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីប្រតិភូបានផ្តល់អនុសាសន៍គន្លឹះដែលជាស្នូលនៃ ការរៀបចំប្រព័ន្ធស្បៀងបម្រុងកម្ពុជា ៣ចំណុច រួមមានៈ ១-ស្បៀងបម្រុងជាអង្ករចំនួន ១០.០០០តោន (ក្នុងនោះរដ្ឋគ្រប់គ្រងផ្ទាល់ចំនួន ៧.០០០តោន ឯកជនជួយគ្រប់គ្រងចំនួន ៣.០០០តោន)ៈ គ្រីនត្រេត មានរួចជាស្រេចនូវស្បៀងបម្រុងជាង ១០.០០០តោន ។ ២- បម្រុងជាសាច់ប្រាក់ចំនួន ២,៥លានដុល្លារអាមេរិក ( សាច់ប្រាក់ដែលអាចទិញអង្ករប្រ មាណ ៦.០០០តោន ) គម្រោងបានប្រមូលប្រាក់ចំនួនប្រមាណ ២លានដុល្លារអាមេរិក រួច ជាស្រេចតាមរយៈការប្រមូលបំណុលពីកម្មវិធីលក់ជីបញ្ចុះថ្លៃ និងចំណូលពីការលក់ស្រូវ ពូជ និងពូជដំណាំបញ្ចុះថ្លៃ ។ ៣-បម្រុងជាស្រូវពូជចំនួន ៣.០០០តោន គម្រោងអាចប្រមូល ស្រូវពូជបម្រុងពីគម្រោងឧបត្ថម្ភស្បៀងបម្រុងចំនួនប្រមាណ ៦៧៥តាន និងបម្រុងជាគ្រាប់ ពូជបន្លែចំនួន ២៥តោន គម្រោងប្រមូលគ្រាប់ពូជបន្លែបម្រុងច្រើនជាង ២៥តោន ។

          លោករដ្ឋមន្រ្តីប្រតិភូ បានជម្រាបផងដែរថា ប្រទេសកម្ពុជាងាយរងគ្រោះពីបម្រែ បម្រួលអាកាសធាតុ យើងតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួត ហើយយើងក៏ជាអ្នករងគ្រោះដោយការឡើងថ្លៃស្បៀង និងថាមពលលើពិភពលោក។

ដូច្នេះប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលអាចធ្វើការដោះស្រាយមានលក្ខណៈជាប្រព័ន្ធ និង មានប្រសិទ្ធភាពទៅតាមតម្រូវការស្បៀងរបស់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះ ក្នុងពេល ដែលមានគ្រោះធម្មជាតិ  ស្របពេលជាមួយគ្នានេះដែរត្រូវផ្តល់ពួកគាត់នូវគ្រាប់ពូជមាន គុណភាព(ផ្នែកមួយនៃបម្រុង) ក្នុងដំណាក់កាលស្តារឡើងវិញ ៕

បោះពុម្ព
ចាកចេញ