1/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        2/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        6/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        8/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI        
ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៍មាន នាំគ្រូពេទ្យស្មគ្រចិត្តមកពីបារាំង ទៅពិនិត្យព្យាបាល និងចែកថ្នាំពេទ្យដល់ប្រជាពលរដ្ឋជាង៣០០នាក់ នៅស្រុកកោះសូទិន
( ថ្ងៃទី​ : 22-08-2011)
បោះពុម្ព | ត្រលប់ក្រោយ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន អមដំណើរដោយលោកវេជ្ជបណ្ឌិត ឡោ គឹមសុង ជាគ្រូពេទ្យស្មគ្រចិត្តមកពីប្រទេសបារាំង ដែលមានដើមកំណើតជាខ្មែរ បាន អញ្ជើញទៅពិនិត្យព្យាបាលជម្ងឺ និងចែកថ្នាំពេទ្យជូនប្រជាជន នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាង ៣០០នាក់ កាលពីព្រឹកថ្ងៃទី ១៧ សីហា ២០១១ ។

ដោយមើលឃើញនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ នារដូវទឹក ឡើងធ្វើឲ្យលេចភូមិ លំនៅដ្ឋាន និងងាយបង្កឲ្យមានជម្ងឺរាតត្បាតផ្សេងៗនោះ លោកខៀវ កាញារីទ្ធ បានអញ្ជើញលោកវេជ្ជបណ្ឌិត ឡោ គឹមសុង ដែលត្រូវជាឪពុកមា ហើយលោក ជាវេជ្ជបណ្ឌិតរស់នៅប្រទេសបារាំង បានស្មគ្រចិត្តមកពិនិត្យព្យាបាលជម្ងឺ និងចែកថ្នាំដោយ មិនគិតថ្លៃ ជូនដល់ប្រជាជនខ្មែរ រស់នៅតាមជនបទ ដែលជួបការលំបាក និងមិនអាចធ្វើ ដំណើរបានឆ្ងាយ ។

          លោក ខៀវ វុត្ថា ប្រធានក្រុមប្រឹក្សាឃុំកោះសូទិនបានជម្រាបឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅឃុំកោះសូទិននេះមានប្រមាណ ១២.៥០០នាក់ ស្មើនិង ៣០១៤គ្រួសារ ចែកជា ១៤ភូមិ ។ លោកប្រធានក្រុមប្រឹក្សាបានជម្រាបទៀតថា តាមការពិនិត្យកំរិតទឹក ទន្លេមេគង្គ ឆ្នាំនេះ មានកំរិតខ្ពស់ជាងឆ្នាំមុន  ដូច្នេះអាជ្ញាធរដែនដី ក៏ដូចជាអាជ្ញាធរខេត្ត បានធ្វើការ ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ឲ្យយកចិត្តទុកដាក់ និងមានការ ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ ដល់អាយុជីវិតរបស់ បងប្អូន ប្រជាពលរដ្ឋយើង ជាងនេះទៅទៀតទឹកជំនន់លេចភូមិនេះ ក៏បង្កឲ្យមានជម្ងឺរាតត្បាត ផ្សេងៗផងដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ន ជាពិសេសក្មេងតូចៗ ។

          មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា លោកឪពុកមារបស់លោក ឡោ គឹមសុង រូបនេះ មានស្រុកកំណើតនៅស្រុកកោះសូទិននេះ ហើយគាត់បានចាកចេញពីប្រទេស កម្ពុជា​ទៅធ្វើជាវេជ្ជបណ្ឌិតជំនាញផ្នែកព្យាបាលជម្ងឺទូទៅ និងកែសម្ភស្ស នៅប្រទេសបារាំង តាំងពីកំឡុងឆ្នាំ ១៩៧០ មកម៉្លេះ ។ ក្នុងឱកាសដែលលោកបានមកលេងស្រុកកំណើត លោកបាននាំយក ថ្នាំពេទ្យមួយចំនួនធំចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកខ្មែរ ទៅតាមប្រភេទ ជម្ងឺ ដែលលោកពិនិត្យឃើញ ដើម្បីព្យាបាលឲ្យបានជាសះស្បើយ ។

          លោកវេជ្ជបណ្ឌិត ឡោ គឹមសុង បានសំដែងនូវការនឹករលឹក និងរីករាយ ដែលបាន  មកជួបបងប្អូន និងជួយពិនិត្យព្យាបាលជម្ងឺ ជូនបងប្អូន ហើយជាមួយនេះក្នុងនាមជាគ្រូ ពេទ្យជួយព្យាបាល និងសង្រ្គោះប្រជាជន ទោះមិនបានគ្រប់ៗគ្នាក៏ដោយ ប៉ុន្តែលោកមាន ចិត្តរីករាយ ក្នុងការចូលរួមចំណែកព្យាបាល លើកកម្ពស់សុខភាពរបស់បងប្អូនបានមួយ ចំណែកតូចដែរ ព្រោះថាបើយើងមានសុខភាពល្អ យើងអាចប្រកបមុខរបរបានដោយ ស្រួល មិនប៉ះពាល់ដល់ជីវភាពឡើយ ។ លោកវេជ្ជបណ្ឌិត ក៏បានសន្យាថា លោកនឹងខិតខំ ស្វះស្វែងរកថ្នាំពេទ្យបន្ថែមទៀត ដើម្បីយកមកចែកជូនសម្រាប់ព្យាបាលបងប្អូនប្រជាជន យើងនៅទីនេះ ក៏ដូចនៅទូទាំងប្រទេសកម្ពុជា ផងដែរ ។

          អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋដែលបានទទួលការពិនិត្យ និងព្យាបាលជម្ងឺ នាឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបាននាំយកថ្នាំពេទ្យមកចែក និងពិនិត្យជម្ងឺ ដោយមិនខ្លាច នឿយហត់ ជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងភរិយា ជានិច្ចកាលលោកតែងតែបានគិតគួរអំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ ទូទាំងស្រុកកោះសូទិន ៕

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
2 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
6 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
8 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 2
សរុបចំនួនអ្នកទស្សនា : 10172728
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com