1/. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណែនាំ លើការលើកលែងពន្ធ លើប្រាក់រំលឹកអតីតតាពការងារ        2/. ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយស្ប៉ត ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង...        3/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        6/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        8/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        
ព័ត៌មាន
ពង្រឹងអនាម័យទឹកស្អាត
( ថ្ងៃទី​ : 02-08-2011)
[ ទាញយក ] | បោះពុម្ព | ត្រលប់ក្រោយ

អារជ្ញាធរខេត្តកំពង់ស្ពឺបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ពង្រឹងការលើកកម្ពស់អនាម័យរបស់ប្រជា ពលរដ្ឋនៅក្នុងខេត្តនេះអោយកាន់តែមានលក្ខណៈល្អប្រសើរឡើង។ 

កិច្ចសហប្រតិបត្តិការនេះជាជំនួយឧបត្ថម្ភរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ក្រោមគំរោងស្តីពីការ លើកកំពស់ អនាម័យនៅជនបទកម្ពុជា គាំទ្រដោយមូលនិធិអានាម័យសាកលដែលមានរយពេល5ឆ្នាំ។

​​​​   លោកប្រាសាទវើម៉ា នាយកស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ គំរោងនេះដើម្បីលើកកម្ពស់ ការ អនុវត្តជាប់លាប់នូវការប្រើប្រាស់បង្គន់អនាម័យ ការលាងដៃដោយសារប៊ូ និងការបរិភោគទឹកស្អាតដល់ សហគមន៍ ជនបទ។ លោកបន្តថា ការសម្រេចជ្រើសរើសខេត្តកំពង់ស្ពឺដើម្បីអនុវត្តគម្រោងនេះ ដោយមើលឃើញថា ប្រជាពល រដ្ឋជាច្រើននៅមានកម្រិតនៅឡើយ ក្នុងការអនុវត្តអនាម័យល្អក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។លោកប្រាសាទ វើម៉ា បានបន្ថែមថា តាមរយគំរោងនេះ គឺចង់អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពដល់មន្រ្តី រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីចូលរួមលើកកម្ពស់អនាម័យនៅជនបទ។ លោកបញ្ជាក់ថា កម្មវិធីអនាម័យនៅ ជនបទនេះ ជាការរៀបចំឡើងដើម្បីរួមចំណែកជាមួយនឹងរាជ រដ្ឋាភិបាល ក្នុងការពង្រឹងគោលនយោបាយជាតិតាម រយគោលដៅអភិវឌ្ឍន៍សហវត្ស ដើម្បីធានានិរន្តភាព បរិស្ថាន លើកកម្ពស់សេវាថែទាំអនាម័យអោយបាន30% នៅឆ្នាំ2015សម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ។

   លោកអៀង ដំាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺមានប្រសាសន៍ថា​ នេះជាគំរោងដ៏ល្អមួយ សម្រាប់ជួយ ដល់ប្រជាពលរដ្ឋអោយកាន់តែមាយល់ដឹងពីបញ្ហាអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបញ្ជាក់ថា បច្ចុប្បន្ន នេះការអនុវត្តបញ្ហាអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺនៅមានកម្រិតទាបនៅឡើយ។

លោកពូជូ ប៊ុនហៀងក្រុមប្រឹក្សាឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ក៏បាន សាទរនឹងចាត់ទុកគំរោងនេះមានសារៈសំខាន់ ណាស់។

    លោកជាសំណាងប្រធាន នាយកដ្ឋានកម្មវិធីការលើកកំពស់អនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍បទក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រតិបត្តិអនាម័យល្អអោយបានខ្ជាប់ខ្ជួន ព្រោះវានឹងបំរើផលប្រយោជន៍ បាន ច្រើនទាំងសេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ។

តាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺបានអោយដឹងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋដែល មាន លទ្ធភាពប្រើប្រាស់បន្គន់អនាម័យមានចំនួន21% ហើយប្រើប្រាស់ទឹកស្អាតមានចំនួន41% ។ កម្មវិធីលើកកម្ពស់ ទឹកស្អាត់នេះ បានអនុវត្តរយៈពេល5ឆ្នាំ ចាប់ពី2011 ដល់ឆ្នាំ2016 ដែលមានទឹកប្រាក់ចំនួន5លាន 9ម៉ឺនដុល្លាសហរដ្ឋ អាមេរិក នៅគោលដៅចំនួន5ខេត្ត ក្នុងនោះខេត្ត កំពង់ស្ពឺ តាកែវ  កណ្តាល ស្វាយរៀង និងខេត្តកំពង់ចាម។

អត្ថបទ៖ មករា 

មាតិការ
1 - ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណែនាំ លើការលើកលែងពន្ធ លើប្រាក់រំលឹកអតីតតាពការងារ
2 - ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយស្ប៉ត ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង...
3 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
6 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
8 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 1
សរុបចំនួនអ្នកទស្សនា : 10191081
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com