1/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        2/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        6/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        8/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI        
ព័ត៌មាន
ឯកឧត្តមខៀវកាញារីទ្ធ​ចូលរួមពិធីអភិសេក និងប្រគល់រូបសំណាក ព្រះបាទជ័យវរ័ន្មទី៧ ដល់អនុវិទ្យាល័យភ្នំយ៉ាត
( ថ្ងៃទី​ : 30-07-2011)
បោះពុម្ព | ត្រលប់ក្រោយ

នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១១ នាបរិវេណអនុវិទ្យាល័យភ្នំយ៉ាត បានប្រារព្ធពិធី

អភិសេកនិងប្រគល់រូបសំណាកព្រះបាទព្រះអង្គជ័យវរ័ន្មទី៧ក្រោមអធិបតីភាព​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត័មាន លោក អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ព្រមជាមួយវត្តមានអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម អស់លោក​លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងព័ត៍មាន​​​ អាជ្ញាធរដែនដីខេត្ត មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និង សិក្សានុ សិស្សជាច្រើននាក់ ។

រូបសំណាកព្រះបាទជ័យ វរ័ន្មទី៧ មានកម្ពស់ ១ម៉ែត្រ ទម្ងន់ ១តោកន្លះ ធ្វើពីថ្មភ្នំ ដោយការកសាងរូបសំណាកនេះចំណាយថវិកាអស់ ១ពាន់ដុល្លាអាមេរិក  ហើយត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រគល់ជូនដល់អនុវិទ្យាល័យភ្នំយ៉ាត ដើម្បីជាកិច្ចគោរព ដឹងគុណចំពោះ ស្នាដៃនិងគំនិតប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទជ័យវរ័ន្ម ដែលបានកសាង នូវប្រាងប្រាសាទ បុរាណជាច្រើន បន្សល់ទុកជាកេរ្តិ៍ដំណេលដ៏មហាអស្ចារ្យរបស់ខ្មែរ រហូតមកដល់បច្ចុប្បន្ន ឲ្យអ្នកជំនាន់ក្រោយបានឃើញបានស្គាល់ ។

ឯកឧត្តម អ៊ី ឈាន បានសំដែងនូវការរីករាយ និងថ្លែងការអរគុណចំពោះឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងភរិយា ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ជា មួយ ខេត្ត ប៉ៃលិន ហើយតាមរយៈការលើកជារូបសំណាកព្រះបាទ ជ័យវរ័ន្មទី៧ មកដាក់ នៅទីនេះ គឺ ជាការរំលឹកនូវស្នាដៃ និងមហិរិទ្ធ បារមីដ៏អស្ចារ្យរបស់ព្រះអង្គ ដែលជាបុព្វបុរសខ្មែរមួយរូប ដែលបានកសាងប្រាសាទដ៏មហាអច្ឆរិយ៍ ហើយមានភាព ល្បីរន្ទឺនៅលើពិភពលោក ។ លោកអភិបាលខេត្ត បានរំលឹកឡើងនូវទឹកដីនៃខេត្តប៉ៃលិន ដែលពីមុនជាកន្លែងសង្រ្គាម ហើយបងប្អូនកូនចៅប្រជាពលរដ្ឋ មិនបានចូលរៀនសូត្រ បានជ្រៅជ្រះដោយក្នុងនោះកាលពីសម័យសហរណនាឆ្នាំ១៩៩៦ អ្នកបានដែលបានរៀន សូត្រ មិនលើសពីថ្នាក់ទី៣និង ទី៤នោះទេ ប៉ុន្តែតាមរយៈយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រែក្លាយតំបន់នេះទៅជាកន្លែងដែល មានសុខ សន្តិភាព ហើយបង្កលក្ខណៈឲ្យសិក្សានុ សិស្សបានរៀនសូត្រដល់ថ្នាក់មហាវិទ្យាល័យ និងចេញទៅក្រៅប្រទេសទៀតផង ។ តាម រយៈនេះឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់ សិក្សានុសិស្សបន្តខិតខំរៀនសូត្រឲ្យបានកាន់តែពូកែ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតំបន់ខេត្តប៉ៃលិននេះកាន់តែ មានការ រីចំនរើនបន្ថែមទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការផ្តល់ជារូបសំណាកនាពេលនេះ គឺជាការភ្ជាប់និស្ស័យជាមួយអនុវិទ្យាល័យភ្នំយ៉ាត ហើយក៏ជាការបង្ហាញពីស្នាដៃរបស់ព្រះ អង្គជាច្រើន ដែលមានឥទ្ធិពលនិងស្នាដៃឯក ក្នុងនោះក៏មានព្រះបាទសូរិវរ័ន្មទី២ ដែលបាន កសាងប្រាងប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ ហើយបានចាត់ទុកជាអច្ឆរិយ និងជាសំណង់ សាសនាមួយដ៏ធំជាងគេនៅក្នុងពិលោក ។ ប្រាសាទអង្គរវត្តនៅក្នុងសតវត្សទី៩ ដល់សត វត្សទី១៤ គឺជាទីក្រុងធំជាងគេលើពិភពលោក ហើយមានប្រជាជនរស់នៅជាង១លាននាក់ នាសម័យកាលនោះ ។ តាមរយៈការយករូបព្រះអង្គជ័យ វរ័ន្មទី៧ ធ្វើជានិមិត្តរូប និងជាការ គោរពជាងគេ គឺមានន័យពីរ ទី១ ព្រោះព្រះអង្គបានធ្វើការបង្រួប បង្រួមជាតិ និងការអត់ អោនគ្នានៅក្នុងសង្គមមួយដោយក្នុងនោះបានកសាងប្រាសាទបាយ័ន ដែលមានកំពូល៥​២ អ្វីតំណាងឲ្យខេត្តទាំងអស់របស់ប្រទេសកម្ពុជា ។ ទី២ អ្វីដែល ជានិមិត្តរូបសំខាន់របស់ជ័យ វរ័ន្មទី៧ បានឡើងសោយរាជ្យ ព្រះអង្គបានរៀបចំបណ្តាញ សុខាភិបាលជាមជ្ឈមណ្ឌល ដ៏ធំ ៥០កន្លែង ហើយព្រះអង្គតែងពោលថា ការឈឺចាប់របស់ប្រជារាស្ត្រ ជាការឈឺចាប់ របស់ព្រះមហាក្សត្រ ដែលទាំងនេះគឺជាអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្ន នេះបានកំពុងតែខិតខំប្រឹងប្រែងរៀបចំជាបណ្តាញសន្តិសុខ សង្គម និងបង្រួបបង្រួមជាតិ ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ការដាក់រូបសំណាក់នេះ គឺដើម្បីឲ្យក្មួយៗសិក្សា នុសិស្សទាំងអស់យល់ថា នៅក្នុងសង្គមមួយមិនមែនតែយើង ម្នាក់ឯងធ្វើបាននោះទេ គឺការ រួបរួមគ្នាយល់អធ្យាស្រ័យគ្នា ទើបយើងអាចមានកំលាំង ក្នង ការសម្រេចនូវកិច្ចការអ្វីមួយ ពិសេសការស្ថារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ខៀវ កាញារីទ្ធ បានសន្យាថា នឹងផ្តល់ជាស្ថានីយ៍ទូរ ទស្សន៍មួយដែលជារបស់ជាតិ ដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងខេត្តប៉ៃលិន ពេលនោះជា ឱកាសបង្កើតការងារដល់កូនចៅ បងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការផ្សព្វផ្សាយជាព័ត៍ មាន ការកំសាន្ត និងព្រឹត្តការណ៍ផ្សេងៗ ក៏ដូចជាការអភិវឌ្ឍន៍នៅក្នុងខេត្ត ហើយស្ថានីយ៍ ទូរទស្សន៍នេះអាចដំណើរការនៅចុងឆ្នាំ២០១១នេះ ៕

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
2 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
6 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
8 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 34
សរុបចំនួនអ្នកទស្សនា : 10160828
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com