1/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        2/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        6/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        8/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI        
ព័ត៌មាន
សម្តេចតេជោ៖កម្ពុជាកំពុងដំណើរការលើវិធាន ការធំចំនួន៤ គឺយោធានយោបាយ ការទូត និងច្បាប់
( ថ្ងៃទី​ : 30-07-2011)
បោះពុម្ព | ត្រលប់ក្រោយ

kampucheathmey.com

 

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​កាល​ពី​ថ្ងៃ​ទី​ ២​៩​ កក្កដា​ ជា​មួយ​នាយ​ទាហាន​ជាន់​ ខ្ពស់​កម្ពុជា​ប្រចាំ​ទិស​ព្រំដែន​កម្ពុជា​-ថៃ

 សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ នាយឧត្តម​ សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​ ៥​ នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថាម​ក ដល់​ពេល​នេះ​ យើង​កំពុង​តែ​ដំណើរ​ការ​លើ​វិធាន​ការ​ធំ​ៗ​ទាំង​ ៤​ គឺ​យោធា ​នយោបាយ​ ការ​ទូត​ និង​ ច្បាប់​ហើយ​ ដែល​វា​ធាន​ការ​ទាំង​ ៤​ នេះ​អាច​ចាត់​ទុក​ថា​ វា​ចូល​ទៅ​ក្នុង​បរិបទ​ថ្មី​នៃ​សភាពការណ៍​ ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​វាយ​តំលៃ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ត្រៀម​រៀប​ចំ​ខ្លួន​នៅ​ក្នុង​សភាពការណ៍​ ថ្មី​នោះ។​          សម្តេចនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍នៅក្នុងពិធីសំណេះ​សំណាលជាមួយនាយទាហាន

ប្រមាណ ១០០ ​នាក់នៅឯខេត្តសៀមរាបជា ​ទីដែលលោកកំពុងតែ​បំពេញទស្សនកិច្ច​ការងារនៅ​ ទីនោះថា​ ឥឡូវនេះ​ យើងបានឈានមកដល់​ តំណាក់កាលថ្មី​ ដែលដំណាក់កាលថ្មីនេះ​ យើងគប្បី ត្រូវធ្វើការវាយតំលៃរួមគ្នា ​ដើម្បីពង្រឹងខឿនការពារ​ជាតិរបស់យើងឱ្យបាន​រឹងមាំ ពិសេសដើម្បីធ្វើ​ ការពិភាក្សាវាយតំលៃ ​និង ដាក់ចេញនូវសភាព​ការណ៍ទៅតាមពេល​វេលាសមស្រប​។សម្តេច តេជោមានប្រសាសន៍​សង្កត់ធ្ងន់ថា ​បរិបទថ្មីនៅពេល​នេះគឺថា ទី១ ​វត្តកែសិក្ខាគីរីស្វារៈ​មិនមែនជា ចំណុច ដែលកងទ័ព​សៀមឈ្លានពាន​ចូលមកលាយឡំ​ជាមួយ និង​ កងកំលាំងរបស់ភាគីកម្ពុជា​ ទៀតទេ ​ដែលនោះគឺជាចំណុចស្នូល ​ដែលកម្ពុជាហៅថា​ ថៃឈ្លានពានកម្ពុជា ​ប៉ុន្តែយើងបានធ្វើ​ ឱ្យកំលាំងដែលនៅ​សេសសល់ចុងក្រោយ​បានចាកចេញពីវត្ត ​ហើយការដែរកង​ទ័ពថៃចំនួន ១០​ នាក់ចុងក្រោយធ្វើ​ការចាកចេញពីវត្ត ​គឺជាការឈឺចាប់ខ្លាំង​ណាស់ ពីសំណាក់មេ​ដឹកនាំកំពូល​ របស់ប្រទេសថៃ។

សម្តេចតេជោមាន​ប្រសាសន៍បន្តថា​ នៅក្នុងបរិបទទី ២​ គឺបើទោះបីជា​នៅពេលខាងមុខ​ រដ្ឋាភិបាលថ្មីរបស់ថៃ​នឹងបង្កើតឡើងក៏ពិតមែន ​ប៉ុន្តែរដ្ឋាភិបាលថ្មី​ថៃនឹងមិនលើក​ទឹកចិត្តឱ្យកងកំ​ លាំងប្រដាប់អាវុធ​របស់ថៃធ្វើការប្រយុទ្ធ​ជាមួយកម្ពុជា​ ដូចការលើកឡើង​របស់លោក ​អាប់ភីស៊ីត​ វីចាជីវ៉ា នោះឡើយ​ ហើយចំណុចទី ​៣ នៃសភាពការណ៍ថ្មី​នៅត្រង់ថា​ ជម្លោះព្រំដែន​កម្ពុជា-ថៃ​ វាស្ថិតនៅក្នុងរបៀបវារៈ​ នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​នៅក្នុងរបៀបវារៈនៃ​ តុលាការយុត្តិធម៌​អន្តរជាតិទីក្រុង​ឡាអេ និង​ ស្ថិតនៅក្នុងរបៀប​វារៈរបស់អាស៊ាន​។ សម្តេចមាន​ ប្រសាសន៍ទៅកាន់​នាយទាហាន​ទាំងអស់នោះដែរថា ​ការការពារទឹកដី​ដោយអាវុធ​ ដោយមនុស្ស​ និង ការច្បាំងគ្នាវាត្រូវ​តែជាបង្អែកមុន​ដំបូងហើយ​ ប៉ុន្តែបង្អែកដែល​ធំជាងទៀត ​គឺកិច្ចការអន្តរជាតិ​ ដែលមានទំនាក​ទំនងជាមួយនិង​បណ្តាប្រទេស​នៅលើសកលលោក​ ពិសេសរបៀបវារៈក្រុម​ ប្រឹក្សាសន្តិសុខអង្គ​ការសហប្រជាជាតិ ​និង តុលាការយុត្តិធម៌​អន្តរជាតិទីក្រុងឡាអេ​ ដែលយើង​ មិនអាចមើលរំលងបានឡើយ។

នៅក្នុងពិធីសំណេះ​សំណាលនោះ ​សម្តេចតេជោ ​បានធ្វើការអំពាវនាវ​ដល់នាយទាហាន​ និងពលទាហាន​ទាំងអស់ឲ្យបន្តយក​ចិត្តទុកដាក់ដល់​ការការពារបូរណភាព​ទឹកដី តាមរយៈការ​ លើកកំពស់ខឿន​ការពារជាតិ ​ដែលជាចក្ខុវិស័យរួម​សំរាប់យើងទាំងអស់គ្នា ​សមតាមទិសស្លោក ថា​ ទាំងអស់គ្នាដើម្បី​ការពារជាតិ ​ការពារជាតិដើម្បី​ទាំងអស់គ្នា។

សម្តេចតេជោមាន​ប្រសាសន៍ថា ​ជោគជ័យ​ ដែលយើងទទួល​បានមកនោះ​ មិនមែនជាការ​ ទទួលបានដាច់ដោយ​ឡែក ប៉ុន្តែគឺជាការ​គួបផ្សំនៃវិធាន​ការទាំង ៤ ​និង ដោយមានទំនាក់ទំនង​ បេះមិនដាច់ ​នៃយុទ្ធសាស្ត្រ​ក្នុងការពង្រឹង​ខឿនការពារជាតិ ​របស់ប្រជាជន​កម្ពុជានៅ​គ្រប់ស្រទាប់​ ជាន់ថ្នាក់។ ​សម្តេចតេជោមាន​ប្រសាសន៍បន្តថា ​នៅពេលដែលកង​កំលាំងប្រដាប់​អាវុធនៅជួរមុខ​ ត្រូវបានតម្លើង​ឋានន្តរស័ក្តិ​ កងកំលាំងប្រដាប់​អាវុធរបស់យើង​នៅសមរភូមិក្រោយ​ ក៏ត្រូវបាន​ តម្លើងឋានន្តរ​ស័ក្តិដូចគ្នា ​ពោលគឺដោយសារ​តែវាមានប្រព័ន្ធទំនាក់​ទំនងដូចគ្នា​ ពិសេសគឺមិនអាច​ មានការប្រយុទ្ធណាមួយ ​ដែលខ្វះការផ្គត់ផ្គង់ ​ភស្តុភារ សម្ភារៈ ​បរិក្ខារពីខាងក្រោយ​ ក្នុងការគាំទ្រ​ ដល់សមរភូមិមុខនោះទេ។​សម្តេចតេជោមានប្រសាសន៍​យ៉ាងមុតមាំថា​ លោកពិតជាមានមោទន​ ភាពចំពោះកិច្ចការ​ទាំងអស់​ ដែលយើងបានធ្វើ​កាលពីពេលកន្លងមក ​ពិសេសកងកំលាំងប្រដាប់​ អាវុធរបស់យើងមាន​ការសាមគ្គីភាព​ផ្ទៃក្នុងយ៉ាងរឹងមាំ ​ទាំងកងយោធពល​ខេមរភូមិន្ទ ​កងកំលាំង​ នគរបាលជាតិ​ កងរាជអាវុធហត្ថ ​ពិសេសការចងសម្ព័ន្ធមេត្រីភាព​ជាមួយបណ្តាស្ថាប័ន​ អង្គភាព​ រាជធានី ខេត្ត ​ស្រុក ខណ្ឌ ​និងសប្បរសជននានានោះឯង ។

នៅក្នុងរបាយការណ៍របស់​លោកនាយឧត្តមសេនីយ៍ ​ជា តារា អគ្គមេបញ្ជាការរងនៃកង​ យោធពលខេមរៈភូមិន្ទ ​ប្រចាំទិសព្រះវិហារឱ្យដឹងថា ​ទោះបីជាសភាពការណ៍​នៅតំបន់ព្រំដែន​ មានសភាពស្ងប់​ស្ងាត់ក៏ពិតមែន ​ប៉ុន្តែនាយទាហាន​ នាយទាហានរង ​និង ពលទាហានទាំងអស់​ មានការប្រុងប្រយ័ត្ន ​និង ប្តេជ្ញាចិត្តកំរិតខ្ពស់​ក្នុងការការពារបូរណ​ភាពទឹកដីរបស់​ព្រះរាណាចក្រ​ កម្ពុជាពីសត្រូវ​សៀមឈ្លានពាន។​ជាមួយគ្នានេះនាយទាហាន​ ក៏ដូចជាពលទាហានទាំងអស់​ ដែលមានភារកិច្ចឈរ​ជើងការពារបូរណ​ភាពទឹកដី ​នៅតាមបណ្តោយ​ព្រំដែនជួរមុខព្រំដែនកម្ពុជា-​ថៃមានសេចក្តីត្រេក​អរជាអតិបរមា​ ដោយបានសម្តេចតេជោ​នាយករដ្ឋមន្ត្រីស្នើ​សុំការប្រោសព្រះ​ រាជទានពីព្រះ​មហាក្សត្រ​ ពីរាជរដ្ឋាភិបាល ​ពីក្រសួងការពារជាតិ ​និង ពីអគ្គមេបញ្ជាការកងយោធ​ ពលខេមរភូមិន្ទ​ក្នុងការតម្លើងឋានន្តរ​ស័ក្តិគ្រប់ៗគ្នានោះ​។លោកនាយឧត្តមសេនីយ៍​ថ្លែងបន្តថានេះ​ គឺជាមោទនភាពដ៏ខ្ពង់ខ្ពស់​បំផុតសំរាប់កងយោធពល​ខេមរភូមិន្ទ ​ក្នុងការប្តេជ្ញាបន្តអនុវត្ត​យ៉ាងម៉ឺង​ ម៉ាត់បំផុតនូវបទ​ញ្ជារបស់សម្តេចតេ​ជោនាយករដ្ឋមន្ត្រី ​នៅក្នុងខឿនការពារជាតិ​មាតុភូមិ ការពារ​ ជាតិ សាសនា​ ព្រះមហាក្សត្រ ​ឱ្យកាន់តែរឹងមាំរីក​ចំរើនជានិច្ចនិរន្ត៍តរៀងទៅ។

សម្តេចតេជោបានសំដែង​នូវការកោតសរសើរ​ និង វាយតំលៃខ្ពស់​ចំពោះនាយទាហាន​ នាយទាហានរង និង ​ពលទាហាន​ នៃកងយោធពល​ ខេមរភូមិន្ទក៏ដូចជា​កងកំលាំងប្រដាប់អាវុធ​ ទាំងអស់ដែលបានបូជា​កំលាំងកាយ ​ចិត្តប្រាជ្ញាស្មារតី ​និង ពលីជីវិតដ៏អង់​អាចក្លាហានក្នុងបុព្វ​ ហេតុការពារជាតិ ​មាតុភូមិពីសត្រូវឈ្លាន​ពានមកលើ​ បូរណភាពទឹកដី​របស់ព្រះរាជាណាចក្រ​ កម្ពុជា។

លោក ជា តារា ​មានប្រសាសន៍ថា​ ជាមួយនឹងមោទនភាព​ដែលកងយោធពល​ខេមរភូមិន្ទ​ នៃយើងសំរេចបាននេះ​ មិនអាចកាត់ផ្តាច់ចេញ​ពីការជួយឧបត្ថម្ភគាំទ្រ​ និង ការទំនុកបម្រុងគ្រប់​ បែបយ៉ាងពីសំណាក់​សម្តេចតេជោនាយករដ្ឋ​មន្ត្រី និង លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​ ព្រមទាំង សម្តេច​ ឯកឧត្តម លោកជំទាវ ​អស់លោក លោកស្រី ​ព្រះសង្ឃ និង ​ប្រជាពលរដ្ឋទាំងអស់​ នៅសមរភូមិក្រោយ ​ដែលមានភក្តីភាពចំពោះ​សមរភូមិមុខ​ ពិសេសការកសាង​ជំរកស្នាក់នៅ ការ​ កសាងហេដ្ឋា​រចនាសម្ពន្ធ័​គមនាគមន៍ និង​ ការផ្គត់ផ្គង់លើ​គ្រប់មធ្យោបាយ​ទាំងអស់នោះ។

លោកឧត្តមសេនីយ៍ឯក ​ឈិន ចាន់ពណ៌​ អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ​ ប្រចាំទិសទី៣ ​មានប្រសាសន៍ឱ្យដឹងដែរថា ​សភាពការណ៍នៅ​សមរភូមិទិសទី៣​ មិនខុសគ្នានឹង​ ទិសប្រាសាទ​ព្រះវិហារនោះដែរ ​បើទោះបីជាពេលនេះ​ កំលាំងរបស់កងទ័ព​សៀមឈ្លានពានមាន​ សភាពស្ងប់ស្ងាត់ ​និងមានការដកថយ​នូវកំលាំង និង ​គ្រឿងសព្វាវុធយុទ្ធ​ភណ្ឌក៏ពិតមែន ​ប៉ុន្តែកង​ កំលាំងរបស់យើង​ដែលមានភារកិច្ច​ឈរជើងនៅតំបន់ទិសទី​ ៣ មានការប្រុងប្រយ័ត្ន​កំរិតខ្ពស់​ ពិសេស គឺរង់ចាំ​ទទួលបទបញ្ជាពី​សម្តេចតេជោនាយករដ្ឋ​មន្ត្រីដើម្បីការការ​ពារបូរណភាពទឹកដី​ ដ៏ពិសិដ្ឋរបស់យើង​ឱ្យកាន់តែរឹងមាំទ្វេ​ឡើងថែមទៀត។​លោកឧត្តមសេនីយ៍ឯក ​មានប្រសាសន៍​ បន្តថា ​នាយទាហានជាន់ខ្ពស់​ក៏ដូចជាពលទាហាន​ទាំងអស់​ ដែលមានភារកិច្ចឈរ​ជើងការពារ​ ទឹកដីនៅសមរភូមិមុខ​ចងចាំជានិច្ចនូវប្រសាសន៍​ដ៏ម៉ឺងម៉ាត់របស់​សម្តេចតេជោនាយករដ្ឋ​មន្ត្រីដែលបានលើក​ឡើងថា​ ការដងកងទ័ពនៃប្រទេស​ទាំងពីរកម្ពុជា-ថៃត្រូវធ្វើ​ឡើងដំណាលគ្នា​ ដោយមាន ​អ្នកអង្កេតការណ៍ឥណ្ឌូ​ណេស៊ីធ្វើជាសាក្សី និង​ ការបង្ហាញវត្តមាន​នៃក្រុមអ្នកអង្កេត​ការណ៍ជាមុន សិន។​កម្ពុជានឹងមិនដកទ័ព​មុនភាគីថៃនោះឡើយ​។លោក ឈិន ចាន់ព៌ណ ​ថ្លែងថា បទបញ្ជាដ៏ ​ម៉ឺងម៉ាត់នេះ​ ត្រូវបានដកជាប់​នៅក្នុងផ្នត់គំនិត​របស់នាយទាហាន​ ពលទាហានទាំង​អស់របស់កង ​យោធពលខេមរភូមិន្ទក្នុង​ការការពារបូរណភាព​ទឹកដីដ៏ពិសិដ្ឋ​ របស់ព្រះ​រាជាណាចក្រកម្ពុជា។

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
2 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
6 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
8 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 7
សរុបចំនួនអ្នកទស្សនា : 10171696
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com