1/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        2/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        6/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        8/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI        
ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
( ថ្ងៃទី​ : 29-09-2018)
បោះពុម្ព | ត្រលប់ក្រោយ
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយបណ្តាមេដឹកនាំ ប្រទេសសំខាន់ៗមួយចំនួនរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ក្នុងនាមកម្ពុជាជាអនុប្រធាននៃមហាសន្និបាតអសប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលបង្ហាញ អោយពិភពលោកបានឃើញនឹងដឹងកាន់តែច្បាស់ថា ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយ ទទួលផលពីសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យដ៏សំខាន់មួយ ដែលប្រទេសនេះពីមុនធ្លាប់ត្រូវបានញាំញី ដោយសង្រ្គាមហើយដែលពេលនេះសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។
កម្ពុជាពីមុនជាប្រទេសមួយដែលគេធ្លាប់ស្គាល់ថាជាវាលពិឃាត ជាតំបន់អសន្តិសុខដោយសារជម្លោះប្រដាប់អាវុធ និងកំណប់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសដែលមានសេដ្ឋកិច្ចអន់ថយផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង។ ប៉ុន្តែកម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញនិងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ និងទាក់ទាញបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសនាំចេញនូវស្បៀងអាហារ។ ទន្ទឹមនឹងនេះគឺកម្ពុជាមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អលឿន និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោកដែលថ្មីៗនេះ បានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ចំពោះការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះគឺបានធ្វើឡើងដោយសេរី ហើយគ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងឡើយ។ រាជរដ្ឋាភិបាលកម្ពុជានឹងអនុម័ត ក្នុងពេលដ៏ឆាប់ខាងមុខនេះនូវ«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»ដែលត្រូវបានធ្វើជាតូបនីយកម្មពេញលេញហើយយើងនឹងប្រើប្រាស់គោលដៅទាំងអស់នេះ ដើម្បីតម្រង់ទិសគោលនយោបាយនិងផែនការរយៈពេលមធ្យម និងរយៈពេលវែងរបស់កម្ពុជា។ កម្ពុជាគឺជាអ្នកគាំទ្រប្រកបដោយសង្គតិភាព ចំពោះនិម្មាបនកម្មសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិ។ជាក់ស្តែងរយៈពេល១២ឆ្នាំកន្លងមកនេះកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលពុំធ្លាប់មានពីមុនមក ដោយតួអង្គមិនមែនរដ្ឋបានបង្កសង្គ្រាមពួកគេវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់យើងបណ្ដាលឲ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ យើងជំពាក់គុណដ៏ធំធេងចំពោះពលីកម្ម របស់វីរៈបុរសថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិយើងទាំងអស់នេះ។ យ៉ាងណាក្តីមរណភាពនិងពលិកម្ម របស់ពួកគេពុំបានកែប្រែនូវការប្ដេជ្ញាចិត្តរបស់យើង ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាធាតុផ្សំសំខាន់មួយទៀតសម្រាប់ជោគជ័យនៃរបៀបវារៈឆ្នាំ២០៣០ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់និងមិនបែកខ្ញែកពីសំណាក់សហគមន៍សកល។ កម្ពុជាគាំទ្រពេញទំហឹងចំពោះភាពជាអ្នកដឹកនាំជាសកលរបស់អង្គការ សហប្រជាជាតិព្រមទាំងប្ដេជ្ញា អនុវត្តនូវការទទួលខុសត្រូវរួមរបស់យើង ក្នុងកិច្ចការប្រឹងប្រែងកសាងសង្គមមួយនៃមនុស្សជាតិប្រកបដោយសន្តិភាពសមធម៌ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕
មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
2 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
6 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
8 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 5
សរុបចំនួនអ្នកទស្សនា : 10172555
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com