អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលបំផុតពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរួមទាំង លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជាជាច្រើនរូបទៀតផង។
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបជាមួយក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន៕