1/. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណែនាំ លើការលើកលែងពន្ធ លើប្រាក់រំលឹកអតីតតាពការងារ        2/. ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយស្ប៉ត ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង...        3/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        6/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        8/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        
ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ
( ថ្ងៃទី​ : 18-08-2018)
បោះពុម្ព | ត្រលប់ក្រោយ

បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយលោកជំទាវឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Prasith Sayasith ឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជាដែលផុតអាណត្តិ។

លោក ឯកអគ្គរដ្ឋទូតឡាវ បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ។ ឯឝឧត្តម ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវកន្លងមកនេះផងដែរ។ លើសពីនេះទៅទៀត លោកក៏បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត នៅប្រទេសកម្ពុជា ហើយការបោះឆ្នោតនោះ លោកក៏បានធ្វើជាអ្នកសង្កេតការណ៍ផងដែរ ដោយបានសង្កេតឃើញថាការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អ។ ក្នុងន័យនេះ លោកបានសម្តែងការអបអរសាទរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្តីគោរព។ លោកបានជម្រាបជូន សម្ដេចពីបេសកកម្មរបស់ លោក ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ដោយលោកបានឃើញ នូវការអភិវឌ្ឃរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោរតែម្តង។

លោក ក៏បានជម្រាបជូន សម្តេចតេជោផងដែរ អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កន្លងមកនេះ មានការកើនឡើង១ជា២ គឺពី១០លានដុល្លារ ទៅ២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។

ជាការឆ្លើយតប សម្តេច​បានសម្តែងនូវការកោតសរសើរ ចំពោះលោក ឯកអគ្គរដ្ឋទូត ដែលបានចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព រវាងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរផង។ សម្តេចតេជោ​ ក៏បានសម្ដែងនូវការចូលរួមសោកស្តាចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់​ ដោយសារគ្រោះទឹកជំនន់កន្លងមកនេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា ថ្លែងអំណរគុណផងដែរ ចំពោះលោក Prasith Sayasith ដែលបានអបអរសារទរ ចំពោះលទ្ធផល នៃការបោះឆ្នោត និងបានចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតកន្លងទៅនេះ។ សម្តេចបានបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេរដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំ ឲ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕

មាតិការ
1 - ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសារាចរណែនាំ លើការលើកលែងពន្ធ លើប្រាក់រំលឹកអតីតតាពការងារ
2 - ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្អាកការផ្សាយស្ប៉ត ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង...
3 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
6 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
8 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 19
សរុបចំនួនអ្នកទស្សនា : 10188338
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com