គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
1/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ        2/. អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥        5/. គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ        6/. ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ        7/. ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម        8/. អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត        9/. សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់        10/. ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)        
ព័ត៌មាន
គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
( ថ្ងៃទី​ : 23-07-2018)
បោះពុម្ព | ត្រលប់ក្រោយ

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–នារសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូទីក្រុងណាននីង ដឹកនាំដោយលោក លីវ ស្យ៉ុង (Liu Xoing) អនុប្រធានគណៈកម្មាធិកាអចិន្ត្រៃយ៍ នៃសភាប្រជាជនទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯ កឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

​ឯកឧត្តម យន្ត មីន មានប្រសាសន៍ស្វាគមន៍គណៈប្រតិភូទីក្រុងណាននីង និងបាន ជម្រាបជូនពីកត្តាភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រមានកំពង់ ផែទឹកជ្រៅជាបំពង់កសេដ្ឋកិច្ចយ៉ាងសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលទំនិញ នាំចេញ នាំចូល មានកុងតឺន័រឆ្លងកាត់ប្រមាណជា៧២ភាគរយ មានឆ្នេរសមុទ្រប្រវែង ១៧៥km បានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតនៅឆ្នាំ២០១១។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យខេត្តព្រះសីហនុមានសក្តានុពលជាតំបន់មានការអភិវឌ្ឍ និងទេសចរណ៍។

ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវ រថភ្លើង ដែលធ្វើឱ្យអ្នកវិនិយោគ និងអ្នកទេសចរ មានការចាប់អារម្មណ៍មកធ្វើទេសចរ និងវិនិយោគ នៅខេត្តព្រះសីហនុ ពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានអ្នកទេសចរ និងអ្នក វិនិយោគមកពីប្រទេស ចិនមកធ្វើការវិនិយោគច្រើនជាងគេ ស្របតាមគោលនយោបាយ របស់ប្រធានាធិបតីចិន ផ្លូវមួយ ខ្សែក្រវាត់មួយ នាំមកនូវកំណើនវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

​លោក លីវ ស្យ៉ុង (Liu Xoing) អនុប្រធានគណៈកម្មាធិកាអចិន្ត្រៃយ៍ នៃសភាប្រជាជន ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណរដ្ឋបាល ខេត្តព្រះសីហនុបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូ គឺមានគោលបំណងចង់ពិនិត្យមើលសំណង់ដែលកំពុងកើតមានឡើងក្នុងខេត្ត និងចូលរួមសម្ពោធសួនច្បារ ។

​លោកបានបន្តថា ទីក្រុងណាននីង ត្រូវបានលើកកម្ពស់ការអភិវឌ្ឍតាម រយៈផ្លូវមួយខ្សែក្រវាត់មួយ តភ្ជាប់ក្រុងក្នុងតំបន់អាស្រ័យដោយមានការសហការជាមួយ ទីក្រុងទាំងឡាយ ផ្នែកខាងក្នុងបង្កើនប្រព័ន្ធអេឡិចត្រូនិក វិស័យសុខាភិបាល អប់រំ និងបង្កើនបាននូវផលិតផលផ្នែកឧស្សាហកម្ម ធ្វើឱ្យមានកំណើនសេដ្ឋកិច្ដ្ឋ ៨ភាគរយ។

​ក្នុងឱកាសនោះលោក ក៏បានអញ្ជើញអភិបាលអភិបាលខេត្តព្រះសីហនុ ចូលរួមការ ដាក់តាំងពិព័រណ៍ពាណិជ្ជកម្មលើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន នាពេល ខាងមុខផងដែរ៕

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ
2 - អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥
5 - គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
6 - ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ
7 - ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម
8 - អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត
9 - សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់
10 - ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 20
សរុបចំនួនអ្នកទស្សនា : 10091918
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com