ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ
1/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ        2/. អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥        5/. គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ        6/. ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ        7/. ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម        8/. អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត        9/. សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់        10/. ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)        
ព័ត៌មាន
ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ
( ថ្ងៃទី​ : 23-07-2018)
បោះពុម្ព | ត្រលប់ក្រោយ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–​ការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ មានចំនួន ១.៣២ពាន់លានដុល្លារកើនឡើង ១៤ ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

​ក្នុងរបាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិ បានបង្ហាញថាលំហូរ ចូលទុនវិនិយោគ ផ្ទាល់ពីបរទេសមកកម្ពុជា បានជំរុញឱ្យកំណើនមូលនិធិនៅក្នុង វិស័យហិរញ្ញវត្ថុ និងអចលន ទ្រព្យ មានការកើនឡើង ដែលនាំឱ្យទំហំវិនិយោគផ្ទាល់ នៅកម្ពុជាកើនឡើង១៤ភាគរយ។

របាយការណ៍នេះបានបង្ហាញថា វិស័យអចលនទ្រព្យ របស់កម្ពុជានៅតែជាវិស័យអាទិភាពខ្ពស់ ក្នុងការទាក់ទាញក្រុមវិនិយោគបរទេស ពីបណ្ដាប្រទេសអាស៊ីភាគច្រើន រួមមាន ប្រទេសចិនដីគោក ទីក្រុងហុងកុង សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងម៉ាឡេស៊ីជាដើម។

​ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងថា វាជាសញ្ញាមួយល្អ ដែលលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេសនៅកម្ពុជា នៅតែបន្តកើន ឡើង ខណៈដែលកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដោយ នេះ បង្ហាញថា កម្ពុជាកំពុងមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនបរទេស។

​ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា បើកម្ពុជាទទួលបានលំហូរចូលទុនវិនិយោគ កាន់តែច្រើនពីបរទេស នោះមានន័យថា ការវិនិយោគនឹងកើនឡើងកាន់តែច្រើន ដែលនឹងផ្ដល់ការងារដល់ប្រជាជនកម្ពុជា ហើយអាចទាញបានផលប្រយោជន៍ជា ច្រើនដល់សេដ្ឋកិច្ចជាតិផងដែរ។

​គួរបញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជា កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានចេញផ្សាយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) រយៈពេល ១០ឆ្នាំ ដែលបញ្ជាក់ពី
យុទ្ធសាស្ដ្រ ក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្ម ដ៏តូចចង្អៀតរបស់ ប្រទេសកម្ពុជាឱ្យហួសពីវិស័យកាត់ដេរ និងការនាំចេញអង្ករ ក្នុងគោលបំណងទាក់ទាញ ការវិនិយោគដោយផ្ទាល់ពីបរទេសមក កម្ពុជាកាន់តែច្រើន៕

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ
2 - អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥
5 - គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
6 - ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ
7 - ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម
8 - អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត
9 - សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់
10 - ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 25
សរុបចំនួនអ្នកទស្សនា : 10092148
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com