1/. សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា        2/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក        5/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព        6/. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។        7/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ        8/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ        9/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន        10/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI        
ព័ត៌មាន
ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម
( ថ្ងៃទី​ : 19-07-2018)
បោះពុម្ព | ត្រលប់ក្រោយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ –តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា នៅទីស្តីការក្រសួង កាលពីថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យយុវជន ដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ដឹកនាំដោយលោក ផាន់ រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងគោលបំណងបង្ហាញជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍លើរបកគំហើញថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមានសារៈប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អតីតក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនូវម៉ាស៊ីនដ៏មានសារៈប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹងនូវកម្រិតជាតិពុល ថ្នាំសត្វល្អិតជាង១,៧០០ប្រភេទ សារធាតុលោហៈធ្ងន់ ភាគច្រើនប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។ របកគំហើញនេះ គឺជាសមិទ្ធផលថ្មីដំបូងគេបង្អស់ ដែលផ្សារខ្មែរបានរកឃើញសម្រាប់បម្រើជូនប្រជាពលរដ្ឋកម្ពុជាទទួលបាននូវផលិតផលដែលឆ្លងកាត់ការធ្វើតេស្តិ៍ ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការដំឡើងនូវឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ ។

ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៏អាចចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជាឱ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សាលើបច្ចេក ទេសដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី ដំឡើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនជីវភាពប្រជាពលរដ្ឋនៅកម្ពុជាផងដែរ។

លោក ផាន់ រតនា បានស្នើសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបកគំហើញថ្មីរបស់ផ្សារខ្មែរខ្លួន ដើម្បីជាទំនុកចិត្តដល់ ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្មនៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពជូនប្រជាពលរដ្ឋ។

ជាកិច្ចឆ្លើយតបទៅនឹងសំណើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយឧបត្ថម្ភតាមរយៈគម្រោងផ្សេងៗតាមលទ្ធភាព ព្រមទាំងបង្កើតឱ្យមានការចេញវិញ្ញាបនប័ត្រ(Certificate )ទទួលស្គាល់គុណភាពផលិតផល និងការធ្វើតេស្តិ៍ផ្សេងៗទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោលបំណងកសាងសេចក្តីទុកចិត្តដល់អតិថិជន ក្នុងការទិញយកមកបរិភោគ និងជួយគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនតូចមួយនេះប្រកបដោយប្រសិទ្ធភាព 

មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
2 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅញ៉ូវយ៉ក
5 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព
6 - ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ នេះគឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាដ លើរូបខ្ញុំ នៅខេត្តសៀមរាប(24/9/1998-24/9/2018)។
7 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ
8 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកម្មការិនីជាង២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ
9 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន
10 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន HUAWAI
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 35
សរុបចំនួនអ្នកទស្សនា : 10163747
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com