អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត
1/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ        2/. អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា        3/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ        4/. សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥        5/. គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ        6/. ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ        7/. ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម        8/. អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត        9/. សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់        10/. ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)        
ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត
( ថ្ងៃទី​ : 09-07-2018)
បោះពុម្ព | ត្រលប់ក្រោយ
ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធររាជធានី ភ្នំពេញត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត។
ឯកឧត្ដម បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដមកោះប្រជុំជាមួយ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១២ ដើម្បីដាក់ចេញជាវិធានការថ្មីៗទៀត លើការពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសគឺការពង្រឹងលើកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំពុងប្រព្រឹត្តិទៅ នេះនាប៉ុន្មានថ្ងៃនេះ។ កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃចន្ទ១២ រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលា រាជធានីភ្នំពេញ។ ​ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺ ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ហើយកិច្ចការងារនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងធ្វើឱ្យបានល្អ ថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ​ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រយៈពេល២ថ្ងៃនៃយុទ្ធនាការឃោសនារក សំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្ត ទៅដោយរលូន ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ រក្សាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយបានល្អ។ ឯកឧត្ដម ក៏បានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ ត្រូវធ្វើសេចក្តីរាយការមក គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅម៉ោង៤រសៀលជារៀងរាល់ថ្ងៃ ឯកឧត្កមបាន លើកទឹកចិត្តដល់កម្លាំងទាំងនគរបាល និងកងរាជ អាវុធហត្ថ ក៏ដូចអាជ្ញាធរដែនដីត្រូវបន្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អថែមទៀត ទាំងក្នុងយុទ្ធនាការឃោសនាទាំង ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត ដោយអាជ្ញាធរខណ្ឌទាំង១២ ត្រូវដាក់វេណ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ អាជ្ញាធរសង្កាត់ ខណ្ឌមានភារកិច្ចជំរុញឱ្យប្រជាពលរដ្ឋទៅ បោះឆ្នោតដោយត្រៀមឯកសារពាក់ព័ន្ធឱ្យគ្រប់តាមតម្រូវការ ក៏ដូចជាការផ្តល់ប័ណ្ណព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ ​សូមបញ្ជាក់ថា ពេលនេះដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុង តែដំណើរការដែលមានគណបក្សនយោបាយចំនួន២០ដែលបានចុះបញ្ជីផ្លូវការនៅ គ.ជ.ប ដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕
មាតិការ
1 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាល មួយកម្មករជាង១ម៉ឺននាក់នៅខណ្ឌសែនសុខ
2 - អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជា
3 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករកម្មការនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ
4 - សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកូនក្មួយកម្មករ ជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥
5 - គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ
6 - ការវិនិយោគដោយផ្ទាល់ពីបរទេស មកកម្ពុជានៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កើនឡើង១៤ភាគរយ
7 - ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យយុវជននៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម
8 - អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៃយុទ្ធនាការឃោសនាបោះឆ្នោត
9 - សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ១,០៨៥នាក់
10 - ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)
                                       +មាតិការដទៃទៀតៗ
ចែករំលែកជាមួយ Social Network Sharing Link
Send Email Twitter Facebook Google Buzz Linkedin Myspace Digg
ចំនួនអ្នកទស្សនា
ចំនួនអ្នកកំពុងទស្សនា : 12
សរុបចំនួនអ្នកទស្សនា : 10091905
ទំព័រដើម | ព័ត៌មាន | ឯកសារផេ្សងៗ | ប្រសាសន៏ថ្នាក់ដឹកនាំ | រូបភាព | កម្មវិធីផ្សាយ | មតិប្រិយមិត្ត​​ | អំពីយើង
រក្សាសិទ្ធគ្រប់យ៉ាងដោយស្ថានីយវិទ្យុ FM96MHz © 2011
ស្ថានីយវិទ្យុជាតិ​Fm 96MHz មហាវិថីព្រមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ រាជធានីភ្នំពេញ Phone
ទូរស័ព្ទលេខៈ 012 905 580,012 999 189,089 787 998,015 212 112,016 740 250
Email : national_radio.fm96@yahoo.com